COVID-19 Update Learn More
reset
search

Khmer

សេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត (Eastern Palliative Care – EPC) គឺជាសេវាកម្មការថែ ទាំដើម្បីកាត់បន្ថយការឈឺចាប់ដែលមានមូលដ្ឋានតាមផ្ទះ ដែលមិនរក ប្រាក់ចំណេញ ផ្តល់ជូនកម្មវិធីគាំទ្រយ៉ាងពេញទំហឹង ក្នុងគោល បំណងធ្វើឱ្យប្រសើរឡើងដល់គុណភាពនៃជីវិតរបស់បុគ្គល អ្នកថែទាំ និងគ្រួសារនៃអ្នកដែលរងទុក្ខមានជីវិតរស់នៅដ៏កំណត់ ឬមានជំងឺ ដែលមុខតែនឹងស្លាប់។ អតិថិជនអាចត្រូវបានបញ្ជូនដោយវេជ្ជបណ្ឌិត ព្យាបាល មន្ទីរពេទ្យតាមតំបន់ អ្នកឯកទេសព្យាបាល អ្នកឯកទេស សម្ព័ន្ឋសុខភាព ដោយខ្លួនឯងផ្ទាល់ ឬសមាជិកគ្រួសារ និងមិត្តភក្តិ។

EPC ផ្តល់ជូនសេវាកម្មអ្នកឯកទេសថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ដោយឥតគិតថ្លៃ នៅតាមលំនៅដ្ឋានរបស់អ្នក។

EPC គឺជាអ្នកផ្តល់សេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់   ដ៏ធំជាងគេតែមួយគត់ ដែលមានមូលដ្ឋាននៅក្នុងសហគមន៍នៅក្នុង រដ្ឋវិចថូរៀ។ សេវាកម្មរបស់យើងមានផ្តល់ជូននៅតាមតំបន់សាលា សង្កាត់ Boroondara, Manningham, Maroondah, Monash, Whitehorse, Knox និង Yarra Ranges។

 

ខ្ញុំត្រូវការការថែទាំដើម្បីកាត់បន្ថយការឈឺចាប់

EPC ផ្តល់ជូនអ្នកឯកទេសថែទាំដើម្បីកាត់បន្ថយការឈឺចាប់

ដល់អ្នកដែលមានជំងឺកំណត់អាយុជីវិត ឬមានជំងឺដែលមុខតនឹងស្លាប់។

សេវាកម្ម EPC អាចមានផ្តល់ជូនចំពោះអ្នករស់នៅក្នុងតំបន់សាលា សង្កាត់ដូចខាងក្រោមនេះតែប៉ុណ្ណោះ៖

  • Boroondara
  • Manningham
  • Maroondah
  • Whitehorse
  • Monash
  • Knox
  • Yarra Ranges

ប្រសិនបើអ្នកស្ថិតនៅក្នុងប្រភេទទាំងពីរខាងលើនេះ ហើយចង់បញ្ជូន ដោយខ្លួនឯងផ្ទាល់ទៅ EPC សូមគូសខាងក្រោមនេះដើម្បីបំពេញ ទម្រង់បែបបទការបញ្ជូនមួយ។ ជាជម្រើស អ្នកអាចទូរស័ព្ទលេខ 1300 130 813។

ទម្រង់បែបបទការបញ្ជូន

ប្រសិនបើអ្នកមិនរស់នៅក្នុងតំបន់ណាមួយខាងលើនេះទេ សូមចូល មើលនៅតាមវ៉ិបសៃថ៍ Palliative Care Victoria ដើម្បីស្វែងរកសេវាកម្មត្រឹមត្រូវសម្រាប់តំបន់របស់អ្នក – PALLIATIVE CARE VICTORIA

ខ្ញុំកំពុងថែទាំនរណាម្នាក់

EPC ផ្តល់ជូនអ្នកឯកទេសថែទាំដើម្បីកាត់បន្ថយការឈឺចាប់

ដល់អ្នកដែលមានជំងឺកំណត់អាយុជីវិត ឬមានជំងឺដែលមុខតែ នឹងស្លាប់។

  • Boroondara
  • Manningham
  • Maroondah
  • Whitehorse
  • Monash
  • Knox
  • Yarra Ranges

ទម្រង់បែបបទការបញ្ជូន

ប្រសិនបើអ្នកមិនរស់នៅក្នុងតំបន់ណាមួយខាងលើនេះទេ សូមចូល មើលនៅតាមវ៉ិបសៃថ៍ Palliative Care Victoria ដើម្បីស្វែងរកសេវាកម្មត្រឹមត្រូវសម្រាប់តំបន់របស់អ្នក – PALLIATIVE CARE VICTORIA

 

ខ្ញុំជាអ្នកជំនាញសុខភាព

អ្នកដែលត្រូវការការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ អាចត្រូវបាន បញ្ជូនមកកាន់សេវាកម្មរបស់យើង គឺឱ្យតែពួកគេរស់នៅក្នុងតំបន់ សាលាសង្កាត់ Boroondara, Manningham, Maroondah, Monash, Whitehorse, Knox ឬ Yarra Ranges។

ព័ត៌មានខាងក្រោមនេះ គឺសម្រាប់អ្នកជំនាញសុខភាពតែប៉ុណ្ណោះ

ប្រសិនបើអ្នកមិនមែនជាអ្នកជំនាញសុខភាពទេ អ្នកអាចបន្តការដាក់ ការបញ្ជូនតាមអនឡាញរបស់អ្នក ដោយជ្រើសរើស ប៊ូតុងទម្រង់បែបបទការបញ្ជូនខាងក្រោម។

លក្ខណៈវិនិច្ឆ័យខាងក្រោម អនុវត្តសម្រាប់ការបញ្ជូន EPC៖

  • អតិថិជនមានជំងឺកាន់តែដុនដាប ដែលកំណត់អាយុជីវិត
  • អតិថិជនមានបញ្ហាគ្រប់គ្រងរោគសញ្ញាស្មុគស្មាញ ដែលក្រុមថែទាំ បច្ចុប្បន្នមិនអាចដោះស្រាយបាន
  • អតិថិជន ឬអ្នកធ្វើសេចក្តីសម្រេចចិត្តរបស់ពួកគេដឹង ហើយយល់ ស្របសម្រាប់ការបញ្ជូនទៅកាន់ការថែទាំដើម្បីកាត់បន្ថយការឈឺ ចាប់
  • គោលដៅចម្បងសម្រាប់សេវាកម្ម EPC គឺដើម្បីគ្រប់គ្រងរោគសញ្ញា បង្កើនមុខងារ ផ្តល់ការគាំទ្រខាងចិត្តសាស្រ្តសង្គម និងរក្សាគុណភាព
    នៃជីវិត។

បន្ថែមពីលើការបំពេញទម្រង់បែបបទការបញ្ជូនតាមអនឡាញ៖

ដើម្បីចៀសវាងការពន្យារពេលក្នុងការចាត់ចែងការបញ្ជូនរបស់អ្នក សូមប្រាកដថាអ្នកបានប្រគល់នូវច្បាប់ចម្លងព័ត៌មានព្យាបាលជំងឺ ដែលទាក់ទងទាំងអស់៖ ឧទាហរណ៍  បញ្ជីថ្នាំប្រើបច្ចុប្បន្ន លិខិតចូលព្យាបាល / លិខិតចុះឈ្មោះ ស្កេន ឈាម លិខិតរបស់ អ្នកជំនាញឯកទេសពាក់ព័ន្ធ និងកំណត់សំគាល់របស់វេជ្ជបណ្ឌិត។

ព័ត៌មាននេះគួរតែបានដាក់បញ្ជូនតាមរយៈ ទម្រង់បែបបទការបញ្ជូន (Documentation Tab / ផ្ទាំងឯកសារ) ឬផ្ញើតាមទូរសារ លេខ (03) 9873 0919

ប្រសិនបើការបញ្ជូនមានភាពបន្ទាន់ សូមទូរស័ព្ទគិលានុបដ្ឋាកទទួល អ្នកជំងឺចូលរបស់យើង លេខ៖ 1300 130 813

សូមបន្តទៅការបញ្ជូនតាមអនឡាញ ដោយជ្រើសរើសប៊ូតុងទម្រង់ បែបបទការបញ្ជូនខាងក្រោម។

សូមចុចត្រង់នេះ ដើម្បីធ្វើការបញ្ជូន

 

អំពីសេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត (Eastern Palliative Care)

សមាគមការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត សាជីវកម្ម (EPC) គឺជាសេវាកម្មថែទាំដើម្បីកាត់បន្ថយការឈឺចាប់ មានមូលដ្ឋាននៅតាមសហគមន៍តំបន់ភាគខាងកើតនៃទីក្រុងមម៉ល ប៊ន។ សេវាកម្មរបស់យើងមានផ្តល់ជូននៅតាមតំបន់សាលាសង្កាត់ Boroondara, Manningham, Maroondah, Whitehorse, Monash, Knox និង Yarra Ranges ។

យើងគាំទ្រដល់អ្នកដែលមានជំងឺមុខតែនឹងស្លាប់ / ដែលកំណត់អាយុ
ជីវិត ដែលមានរោគសញ្ញាស្មុគស្មាញ ទោះជាខាងផ្លូវកាយ ចិត្តសាស្រ្តសង្គម ផ្លូវចិត្ត ឬខាងវិញ្ញាណក៏ដោយ។ EPC ត្រូវបាន រដ្ឋទទួលស្គាល់ជាផ្លូវការយ៉ាងពេញលេញតាមរយៈ ក្រុមប្រឹក្សា អូស្រ្តាលីស្តីពីស្តង់ដារថែទាំសុខភាព (ACHS) ដែលធានាគុណភាព សុវត្ថិភាព និងការអនុវត្តនៅគ្រប់កម្រិតនៃការផ្តល់សេវាកម្ម។

 

សេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ក្នុងតំបន់ខាងកើត
គឺជាភាពដៃគូរវាង Order of Malta, Outer East Palliative Care Service Inc. (សេវាកម្មថែទាំដើម្បីកាត់ បន្ថយការឈឺចាប់នៅក្រៅតំបន់ខាងកើតសាជីវកម្ម) និងមន្ទីរពេទ្យ St Vincent’s (Melbourne) Ltd។

EPC ទទួលស្គាល់ថាមនុស្សដែលមានជំងឺមុខតែនឹងស្លាប់ / មានជីវិត រស់នៅដ៏កំណត់ អាចជ្រើសរើស:

  • ទទួលបានការថែទាំដែលសុខស្រួលនៅតាមផ្ទះរបស់គេផ្ទាល់
  • ដើម្បីរស់នៅតាមធម្មតា ដែលអាចធ្វើទៅបាន
  • ដើម្បីទទួលបានជំនួយពីអ្នកឯកទេសថែទាំដើម្បីកាត់បន្ថយ ការឈឺចាប់ ដើម្បីគ្រប់គ្រងរោគសញ្ញា
  • ដើម្បីបន្តការថែទាំពីវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់ពួកគេ
  • ដើម្បីមានការគាំទ្រពីក្រុមគ្រួសារ ឬអ្នកថែទាំរបស់ពួកគេ
  • ដើម្បីទទួលបានការគាំទ្រតាមរយៈការសម្រេចចិត្ត និងការកែ តម្រូវផ្ទាល់ខ្លួនដែលមានជៀសមិនរួចជាមួយនឹងជំងឺធ្ងន់ធ្ងរ (អារម្មណ៍ ផ្លូវចិត្ត សង្គម ហិរញ្ញវត្ថុ ចិត្តសាស្រ្តសង្គម និងវិញ្ញាណ)

 

តើការថែទាំដើម្បីកាត់បន្ថយការឈឺចាប់គឺជាអ្វី?

ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ទទួលស្គាល់ពីតម្រូវការពិសេស របស់បុគ្គលដែលមានជំងឺមុខតែនឹងស្លាប់ / មានជីវិតរស់នៅដ៏កំណត់។

ការផ្តោតការយកចិត្តទុកដាក់លើការថែទាំ គឺជាការលើកកំពស់គុណ ភាពជីវិតរបស់អតិថិជន តាមរយៈការជួយគ្រប់គ្រងជាមួយនឹងរោគ សញ្ញារបស់ពួកគេ ហើយជួយពួកគេឱ្យធ្វើការផ្លាស់ប្តូរដែលនឹងធ្វើឱ្យ ជីវិតកាន់តែងាយស្រួល និងមានភាពសុខស្រួល។

ការថែទាំដោយកាត់បន្ថយការឈឺចាប់ មានគោលបំណងជួយគាំទ្រ ដល់បុគ្គល ឱ្យមានការគ្រប់គ្រងនៃជម្រើសព្យាបាលរបស់ពួកគេ និងផ្តល់ការគាំទ្រដល់អ្នកថែទាំ គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។

វាពាក់ព័ន្ធនឹងអ្នកជំនាញដែលទទួលការបណ្តុះបណ្តាល ដោយផ្តល់នូវ ការថែទាំប្រភេទផ្សេងៗ ដែលអាចរួមមានវេជ្ជបណ្ឌិតថែទាំដើម្បីកាត់ បន្ថយការឈឺចាប់  អ្នកឯកទេសគិលានុបដ្ឋាក បុគ្គលិកគាំទ្រក្រុម គ្រួសារ បុគ្គលិកគាំទ្រក្រុមគ្រួសារដែលមានមរណទុក្ខ តន្ត្រី ម៉ាស្សា និងអ្នកព្យាបាលអ្នកជំងឺដោយធ្វើសកម្មភាពផ្សេងៗ។ ការផ្តល់ការថែទាំ ក៏ត្រូវបានគាំទ្រដោយអ្នកស្ម័គ្រចិត្ត ដែលទទួលការបណ្តុះបណ្តាល ពិសេសដែរ។

ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ត្រូវបានផ្តល់ជូននៅផ្ទះផ្ទាល់ខ្លួន របស់បុគ្គល រួមមានកន្លែងថែទាំមនុស្សចាស់ជរា និងជនពិការ អាស្រ័យ លើទីកន្លែងដែលបុគ្គលរស់នៅ និងកន្លែងដែលពួកគេជ្រើសរើសយក ការថែទាំរបស់ពួកគេនៅចុងបញ្ចប់នៃជីវិត។

ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ បំពេញបន្ថែមការព្យាបាល និងសេវាកម្មវេជ្ជសាស្រ្តមួយចំនួនធំ ដែលអាចរកបាននាពេលបច្ចុប្បន្ន។

ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់៖

  • ទទួលស្គាល់ជីវិត ហើយចាត់ទុកការស្លាប់ថាជាដំណើរការធម្មតា
  • មិនបង្កើនល្បឿន ឬក៏ពន្យារពេលការស្លាប់
  • ផ្តល់នូវការបន្ធូរស្រាលពីការឈឺចាប់ និងរោគសញ្ញាទុក្ខលំបាក ផ្សេងៗទៀត
  • រួមបញ្ចូលទិដ្ឋភាពថែទាំផ្នែករាងកាយ ចិត្តសាស្រ្តសង្គម សង្គម ផ្លូវអារម្មណ៍ និងខាងវិញ្ញាណ
  • ផ្តល់ជូនប្រព័ន្ធគាំទ្រមួយដើម្បីជួយមនុស្សឱ្យរស់នៅយ៉ាងសកម្ម បំផុត តាមដែលអាចធ្វើទៅបាន រហូតដល់ស្លាប់
  • ផ្តល់ជូនប្រព័ន្ធគាំទ្រមួយដើម្បីជួយក្រុមគ្រួសារក្នុងការទប់ទល់ក្នុងអំឡុងពេលឈឺរបស់បុគ្គល និងមរណទុក្ខរបស់ពួកគេផ្ទាល់
  • ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ត្រូវបានផ្តល់ជូនដល់ មនុស្សគ្រប់វ័យដែលកំពុងឆ្ពោះទៅរកសេចក្តីស្លាប់។

 

ចក្ខុវិស័យ

រួមគ្នាក្នុងសេវាកម្ម ~ សេចក្ដីអាណិតអាសូរក្នុងការថែទាំ ~ ភាពជាអ្នកដឹកនាំក្នុងសកម្មភាព

បេសកកម្ម

សេវាកម្មថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត មានកិត្តិយសដើម្បីថែទាំ និងអមដំណើរអ្នកស្លាប់ និងអ្នកថែទាំពួកគេ
នៅក្នុងដំណាក់កាលចុងក្រោយនៃជីវិត លើកកំពស់សេចក្តីថ្លៃថ្នូររបស់
ពួកគេ ហើយគោរពចំពោះតម្រូវការខាងវិញ្ញាណ ផ្លូវកាយ វប្បធម៌ និងសង្គមរបស់ពួកគេ។ ការថែទាំរបស់យើងនៅតែបន្តក្នុងសេវាកម្ម
មរណទុក្ខ ដែលយើងផ្តល់ឱ្យក្រុមគ្រួសារ និងអ្នកថែទាំ។

សេចក្តីថ្លែងការណ៍អំពីគោលបំណង

EPC គឺជាសេវាកម្មមិនរកប្រាក់ចំណេញ ដែលផ្តល់ជូនកម្មវិធីគាំទ្រយ៉ាង ពេញលេញដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងដល់គុណភាពនៃជីវិតរបស់បុគ្គល និងក្រុមគ្រួសារនៃអ្នករងទុក្ខដែលមានជីវិតរស់នៅដ៏ កំណត់ ឬមានជំងឺដែលមុខតែនឹងស្លាប់។  អតិថិជនត្រូវបានបញ្ជូន ដោយវេជ្ជបណ្ឌិតព្យាបាល មន្ទីរពេទ្យតាមតំបន់ អ្នកឯកទេស ព្យាបាល អ្នកឯកទេសសម្ព័ន្ឋសុខភាព ដោយខ្លួនឯងផ្ទាល់ ឬសមាជិក គ្រួសារ និងមិត្តភក្តិ។

EPC គឺជាអ្នកផ្តល់សេវាកម្មថែទាំដើម្បីកាត់បន្ថយការឈឺចាប់ មាន មូលដ្ឋាននៅក្នុងសហគមន៍ធំជាងគេតែមួយគត់នៅក្នុងរដ្ឋវិចថូរៀ។។ សេវាកម្មរបស់ EPC ត្រូវបានផ្តល់ជូននៅក្នុងតំបន់សាលាសង្កាត់ Boroondarra, Manningham, Maroondah, Monash, Whitehorse, Knox និង Yarra Ranges។ EPC បានបង្កើត ទំនាក់ទំនងផ្លូវការជាមួយអ្នកផ្តល់សេវាកម្មថែទាំសុខភាព និងសហគមន៍ជាច្រើន ជាពិសេស គឺជាទំនាក់ទំនងជាមួយ Bolton Clarke ដែលបាននាំទៅដល់កិច្ចព្រមព្រៀងថែទាំរួមគ្នាជាផ្លូវការមួយ សម្រាប់ តំបន់នេះ។ គោលបំណងគឺដើម្បីសម្របសម្រួលការថែទាំល្អ ប្រសើរ និងផ្តល់កម្រិតសេវាកម្មខ្ពស់បំផុត ដើម្បីឱ្យអតិថិជនអាចនៅផ្ទះ បានយូរ ហើយមានជម្រើសអំពីកន្លែងដែលពួកគេនឹងស្លាប់។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកដែលបានបណ្តុះបណ្តាលជំនាញឯកទេស ក្នុងការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ បុគ្កលិកសង្គម អ្នកថែរក្សា ខាងគ្រូគង្វាល អ្នកព្យាបាលខាងសម្ព័ន្ឋសុខភាព និងអ្នកស្ម័គ្រចិត្តទាំង អស់ សុទ្ធតែចូលរួមក្នុងការផ្តល់លទ្ធផលដែលមានគុណភាពខ្ពស់ ដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។

កម្មវិធីរួមមានកម្មវិធីព្យាបាលសម្ព័ន្ឋសុខភាពដែលសម្របសម្រួល រួមបញ្ចូលការព្យាបាលដោយម៉ាស្សា និងតន្ត្រី សេវាកម្មសម្រាលទុក្ខ ព្រួយ និងមរណទុក្ខ (កម្មវិធីជាក្រុមសម្រាប់មនុស្សពេញវ័យ និងកុមារ) ហើយនិងអ្នកស្ម័គ្រចិត្តថែទាំដើម្បីកាត់បន្ថយការឈឺចាប់។ ថវិកា សម្រាប់ EPC ត្រូវបានផ្គត់ផ្គង់តាមរយៈរដ្ឋាភិបាលថ្នាក់រដ្ឋ ការរៃអង្គាស ប្រាក់សហគមន៍ អំណោយ និងទានមរតក។

គុណតម្លៃ

  • សេចក្ដីមេត្ដា – រួមមានការអាណិតអាសូរដល់អ្នកដទៃ ក្នុងការរង ទុក្ខរបស់ពួកគេ ការស្តាប់ ការទទួលយល់ព្រម និងការឆ្លើយតប យ៉ាងសកម្មចំពោះសេចក្តីត្រូវការរបស់ពួកគេ
  • ភាពថ្លៃថ្នូរ – ការលើកកំពស់បុគ្គលិកលក្ខណៈដ៏ពិសេស ស្ថានភាព និងជម្រើសរបស់អ្នកដទៃ ការឱ្យគុណតម្លៃដល់ជីវិតរបស់ពួកគេ នៅពេលប្រឈមនឹងការស្លាប់ និងការគោរពសិទ្ធិរបស់ពួកគេ
  • ឧត្តមភាព – ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់យើងសម្រាប់ អ្នកនៅក្នុងការថែទាំរបស់យើង ហើយផ្តល់នូវភាពជាអ្នកដឹកនាំ តាមរយៈការថែទាំដែលមានគុណភាព ការអនុវត្តសីលធម៌ ការស្រាវជ្រាវ និងការបញ្ចូលរបៀបថ្មី
  • ភាពជាដៃគូ – ការផ្ទេរការគ្រប់គ្រងដល់អតិថិជន ខណៈពេលចូល រួមជាមួយអ្នកដទៃដើម្បីផ្តល់ការថែទាំបន្ត

 សេចក្តីថ្លែងការណ៍ ស្តីពីការបញ្ចប់ជីវិតដោយស្រួលគ្មានការឈឺចាប់

សេចក្តីថ្លែងការណ៍របស់ សេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺ
ចាប់ក្នុងតំបន់ខាងកើត ស្តីពីការបញ្ចប់ជីវិតដោយស្រួលគ្មានការឈឺចាប់ មានដូចខាងក្រោម។

សេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត៖

២.  ជឿថាសេវាកម្ម ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ទាំងអស់ គួរតែមានផ្តល់សម្រាប់មនុស្សគ្រប់រូបដែលត្រូវការសេវាកម្មបែបនេះ ហើយថាការផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់សេវាកម្ម ការថែទាំដើម្បី កាត់បន្ថយការឈឺចាប់ គួរតែបានផ្តល់ជូន។

៣. ជឿថា ការស្លាប់គឺជាដំណើរការធម្មជាតិ ហើយថាការបដិសេធ ឬដកចេញការព្យាបាលដែលជាបន្ទុកដ៏ធ្ងន់ហួសហេតុ ឬគ្មានប្រសិទ្ធភាព គឺអាចទទួលយកបាន។

៤. បញ្ជាក់ថាការអនុវត្ត ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ មិនរាប់បញ្ចូលការបញ្ចប់ជីវិតដោយចេតនាឡើយ សូម្បីតែការនេះត្រូវ បានស្នើសុំដោយអ្នកជំងឺក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ យើងសូម អញ្ជើញឱ្យមានឱកាសដើម្បីបើកការពិភាក្សាជាចំហជាមួយអតិថិជន និងក្រុមគ្រួសាររបស់ពួកគេ ទាក់ទងនឹងគុណតម្លៃ គោលដៅ និងលក្ខណៈនៃការឈឺចាប់របស់ពួកគេ។

៥. ទទួលស្គាល់ថា ខណៈពេលដែលភាគច្រើនអាចត្រូវបានសម្រេច ដោយ ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ដើម្បីបន្ធូរការឈឺចាប់ លើរាងកាយ និងដើម្បីផ្តល់ការគាំទ្រផ្នែកសង្គម និងផ្លូវចិត្ត ការឈឺចាប់ របស់មនុស្ស ជាញឹកញាប់ គឺជាបាតុភូតស្មុគស្មាញ ហើយពិបាក។

៦. ទទួលស្គាល់ថា ខណៈពេលដែលមនុស្សមួយចំនួនចង់គ្រប់គ្រង ដំណើរការស្លាប់ ដោយការស្នើសុំការបញ្ចប់ជីវិតដោយចេតនា ឬដោយ ការស្នើសុំការព្យាបាលដោយគ្មានប្រសិទ្ធភាព ហើយអ្នកខ្លះប្រហែលជា បារម្ភថាការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ អាចមានការបញ្ចប់ ជីវិតដោយចេតនា តួនាទីរបស់ ការថែទាំដើម្បីកាត់បន្ថយការឈឺចាប់  គឺដើម្បីផ្តល់នូវមធ្យោបាយសមហេតុផល ដើម្បីបំបាត់ភាពមិនសុខ ស្រួល និងដើម្បីគាំទ្រដល់បុគ្គលក្នុងដំណើរស្លាប់ និងមិនមែនដើម្បី កំណត់ថាការស្លាប់នឹងកើតមាននៅពេលណានោះឡើយ។

៧. ទទួលស្គាល់ថា ភាពខុសគ្នាធំទូលាយនៃទស្សនៈអំពីការបញ្ចប់ ជីវិតដោយស្រួលគ្មានការឈឺចាប់ នៅក្នុងសង្គមអូស្រ្តាលី និងការភ័យ ខ្លាចគ្មានមូលដ្ឋានជាច្រើនអំពីសេចក្ដីស្លាប់ និងការស្លាប់ដែលទាមទារ ឱ្យមានការឆ្លើយតបបន្ទាប់ពីបានជ្រាបព័ត៌មានច្បាស់លាស់អំពី សមត្ថភាពនៃ ការថែទាំដោយកាត់បន្ថយការឈឺចាប់ ដើម្បីជួយ មនុស្សឱ្យរស់នៅជាមួយនឹងការស្លាប់។

៨. ស្វាគមន៍ចំពោះការពិភាក្សាដោយបើកចំហ និងដោយស្មោះត្រង់ នៅក្នុងសហគមន៍ និងអ្នកវិជ្ជាជីវៈសុខភាព អំពីគ្រប់ទិដ្ឋភាពទាំងអស់ នៃមរណភាព និងការស្លាប់រួមមានការរៀបចំផែនការថែទាំទុកជាមុន និងសារៈសំខាន់នៃការផ្អែកលើការពិភាក្សាទាំងឡាយលើព័ត៌មានត្រឹមត្រូវ អំពីការថែទាំដើម្បីកាត់បន្ថយការឈឺចាប់។

៩. ជំទាស់នឹងការអនុវត្ត និងការធ្វើឱ្យត្រឹមត្រូវតាមច្បាប់នៃការអនុវត្តនៃ ការបញ្ចប់ជីវិតដោយស្រួលគ្មានការឈឺចាប់ ឬការជួយធ្វើអត្ដឃាតកម្ម ដោយសារតែហានិភ័យដែលមានជាប់ទាក់ទងដល់បុគ្គល និងសង្គម ហើយដោយសារតែរឿងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចរិតលក្ខណៈ នៃការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ ក្នុងប្រទេសអូស្ត្រាលី។

១០. ស្វាគមន៍ចំពោះការពិភាក្សាដោយបើកចំហ និងដោយស្មោះត្រង់ នៅក្នុងសហគមន៍ និងអ្នកវិជ្ជាជីវៈសុខភាព អំពីគ្រប់ទិដ្ឋភាពទាំងអស់ នៃមរណភាព និងការស្លាប់រួមមានការរៀបចំផែនការថែទាំទុកជាមុន និងសារៈសំខាន់នៃការផ្អែកលើការពិភាក្សាទាំងឡាយលើព័ត៌មានត្រឹមត្រូវ អំពីការថែទាំដើម្បីកាត់បន្ថយការឈឺចាប់។

១១.  ជំទាស់នឹងការអនុវត្ត និងការធ្វើឱ្យត្រឹមត្រូវតាមច្បាប់នៃការជួយ លើការស្លាប់ដោយស្ម័គ្រចិត្ត និងការបញ្ចប់ជីវិតដោយស្រួលគ្មានការឈឺ ចាប់ ដោយសារតែហានិភ័យដែលមានជាប់ទាក់ទងដល់បុគ្គល និង សង្គម ហើយដោយសារតែរឿងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ចរិតលក្ខណៈ នៃការថែទាំដោយកាត់បន្ថយការឈឺចាប់ ក្នុងប្រទេសអូស្ត្រាលី។

១៣.     នឹងផ្តល់ជូនអតិថិជនទាំងអស់នូវការថែទាំ ការគាំទ្រ និងការ គោរពដែល EPC បានប្តេជ្ញាចិត្តទោះថាពួកគេជ្រើសរើស ឬក៏មិនជ្រើសរើសដើម្បីស្វែងរក ឬទទួលយកការជួយលើការ ស្លាប់ដោយស្ម័គ្រចិត្ត។

សម្រាប់និយមន័យនៃការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ សូមយោង ទៅនិយមន័យរបស់អង្គការសុខភាពពិភពលោក មកទល់នឹងខែកញ្ញា ឆ្នាំ២០១៥៖ អង្គការសុខភាពពិភពលោក

និយមន័យនៃការថែទាំដើម្បីកាត់បន្ថយការឈឺចាប់

[គណៈកម្មការគ្រប់គ្រងដែលបានអនុម័ត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥]

ការជួយលើការស្លាប់ដោយស្ម័គ្រចិត្ត ត្រូវបានផ្តល់និយមន័យថា៖ ការចេញវេជ្ជបញ្ជា និងការផ្តល់សារធាតុជួយលើការស្លាប់ដោយ ស្ម័គ្រចិត្ត ហើយរួមបញ្ចូលការវាយតម្លៃ និងជំហានជាផ្លូវការដែល ទាក់ទងយ៉ាងសមហេតុផលទៅនឹងការផ្តល់សារធាតុទាំងនោះ។

ការបញ្ចប់ជីវិតដោយស្រួលគ្មានការឈឺចាប់ ត្រូវបានផ្តល់និយមន័យ នៅក្នុងក្រមសីលធម៌របស់ EPC ថា៖ – តាមរយៈការបញ្ចប់ជីវិតដោយ ស្រួលគ្មានការឈឺចាប់ យើងមានន័យថាសកម្មភាព ឬការធ្វេស ប្រហែសណាមួយដែលខ្លួនវាផ្ទាល់ ហើយដោយចេតនាបង្កឱ្យមាន ការស្លាប់ ដោយមានគោលបំណងដើម្បីលុបបំបាត់ការរងទុក្ខ ទាំងអស់។

 

ភាពឯកជនរបស់ EPC

តើសេវាកម្មការថែទាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងតំបន់ខាងកើត ប្រមូលព័ត៌មានអ្វីខ្លះ?

EPC ប្រមូលព័ត៌មានដែលខ្លួនត្រូវការ ក្នុងគោលបំណងដើម្បីផ្តល់នូវ សេវាកម្មដែលមានគុណភាពដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ ប៉ុណ្ណោះ។ ព័ត៌មាននេះរួមមានព័ត៌មានទំនាក់ទំនងលម្អិត ព័ត៌មានផ្ទាល់ ខ្លួន និងវេជ្ជសាស្រ្ត។ ព័ត៌មាននេះត្រូវបានប្រមូល ចាប់ពីពេលទទួល យកការបញ្ជូន រហូតដល់អតិថិជនត្រូវបានឱ្យចេញពីការព្យាបាល។ EPC ប្រមូលព័ត៌មានផ្ទាល់ខ្លួនស្របតាម៖

  • ច្បាប់កំណត់ត្រាសុខភាព ឆ្នាំ២០០១ (សហព័ន្ឋ)
  • ច្បាប់រឿងឯកជន ឆ្នាំ១៩៨៨ (សហព័ន្ឋ)
  • គោលការណ៍រឿងឯកជនរបស់ប្រទេសអូស្ត្រាលី (សហព័ន្ឋ)

ការចែករំលែកព័ត៌មាន

បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់  EPC មិនចែករំលែក ឬពិភាក្សាអំពី ព័ត៌មានរបស់អតិថិជនទេ លើកលែងតែក្នុងដំណើរការផ្តល់សេវាកម្ម ថែទាំដើម្បីកាត់បន្ថយការឈឺចាប់ និង / ឬដូចបានតម្រូវដោយច្បាប់។ ត្រូវទទួលបានការយល់ព្រមរបស់អតិថិជន ឬអ្នកតំណាងរបស់ពួកគេ ជាមុន មុននឹងចែករំលែកព័ត៌មាន។

ព័ត៌មានដែលគេមិនសម្គាល់ដឹង អាចផ្តល់ជូនទៅក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស ហើយនិងក្រសួងរដ្ឋាភិបាលដទៃទៀត តាមតម្រូវការ ឬសម្រាប់គោលបំណងកែលម្អគុណភាព។

ការចូលដំណើរការ និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

អតិថិជនអាចស្វែងរកព័ត៌មានរបស់ពួកគេ ដោយសរសេរទៅប្រធាន នាយកប្រតិបត្តិដែលជាមន្រ្តីគ្រប់គ្រងរឿងឯកជន។ បុគ្គលម្នាក់អាច ស្វែងរកការកែតម្រូវព័ត៌មានដែលកាន់កាប់ដោយ EPC អំពីបុគ្គលនោះ។ EPC នឹងផ្តល់ជូនការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅនឹងសំណើ ទាំងអស់ដែលស្វែងរកការកែតម្រូវ ដោយផ្តល់យោបល់អំពីលទ្ធផល នៃសំណើនោះ។នោនោះ។។។

របៀបធ្វើពាក្យបណ្តឹង

ប្រសិនបើបុគ្គលម្នាក់ជឿជាក់ថា EPC បានរំលោភបំពានសិទ្ធិឯកជន របស់ខ្លួន នោះពួកគេអាចទាក់ទងមក  EPC៖

ទូរស័ព្ទ៖ 1300 130 813

អ៊ីម៉េល៖  epccip@epc.asn.au

EPC នឹងចាត់ការដាក់ពាក្យបណ្តឹងយ៉ាងយកចិត្តទុកដាក់ ហើយប្តេជ្ញា ផ្តល់នូវការឆ្លើយតបទាន់ពេលវេលា និងយុត្តិធម៌។

ប្រសិនបើមិនពេញចិត្តចំពោះការឆ្លើយតបរបស់ EPC ទេ ពាក្យបណ្តឹង អាចធ្វើឡើងដោយផ្ទាល់ទៅ៖

ការិយាល័យស្នងការព័ត៌មានអូស្រ្តាលី

GPO Box 5218

Sydney NSW 2001

ទូរស័ព្ទ៖ 1300 363 992

អ៊ីម៉េល៖  enquiries@oaic.gov.au

ទាក់ទង​មក​ពួក​យើង

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីភាពឯកជនរបស់ EPC តាមទូរស័ព្ទលេខ 1300 130 813